ឧត្ដរមានជ័យ ៖ លោក តូច គន្ធា ប្រធាន មន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ លួចលាក់ មាន ប្រពន្ធចុង ដែលជា មន្ត្រីក្រោមឱវាទ របស់ខ្លួន ត្រូវបាន ក្រុមអធិការកិច្ច នៃក្រសួង ចុះធ្វើអធិការកិច្ច ។
មតិមហាជន បានលើកឡើងថា ក្រុមអធិការកិច្ចនៃក្រសួង ចុះធ្វើអធិការកិច្ច លើលោក តូច គន្ធា ប្រធាន មន្ទីររតនាគារ ខេត្តឧត្ដរមានជ័យ អស់រយៈពេលជាច្រើនថ្ងៃមកហើយ លទ្ធផលយ៉ាងណា គេកំពុងរង់ចាំអុតមើល ក្នុងចន្លោះដាក់ខែហ្នឹង ? មហាជនខ្លះ បានលើកឡើងថា លោក តូច គន្ធា កំពុងតែប្រឈមនឹងដកចេញ ពីការងារ កន្លែងខ្លឹមមួយនេះ ?
មហាជនបន្តថា លោក តូច គន្ធា បានចំណាយ ប្រាក់ រាប់ម៉ឺន ដុល្លារ កេង បាន ពី អំពើពុករលួយ មក ជា ច្រើន ឆ្នាំ ថា បាន កាត់ កញ្ចប់ ថវិកា អភិវឌ្ឍន៍ ប្រមាណ ៥% ។ សង្ស័យ ប្រាក់ ដែល លោក តូច គ ន្ធា ប្រមូល បាន ពី អំពើ ពុក រលួយ ទាំងនោះ បាន យកមក សាងសង់ ភូមិ គ្រិះ ដ៏ ស្កឹមស្កៃ ស្តុក ស្ដ ម មួយកន្លែង សោយសុខ យ៉ាង ស្រួល ជាមួយ ប្រពន្ធចុង ស្ថិតនៅ ក្នុងភូមិ បុរី រដ្ឋបាល សង្កាត់ សំរោង ក្រុង សំរោង ខេត្តឧត្ដរមានជ័យ ។
បន្ទាប់ពីមានសាព័ត៌មានចុះផ្សាយ លោក តូច គន្ធា ក៏បានចេញមុខច្រើនចោលទាំងស្រុងនូវរឿងដែលសារព័ត៌មាន បានចុះផ្សាយអំពីរឿងផ្ទាល់ខ្លួន គឺជាព័ត៌មានអុជអាល និងជាការច្រណែនឈ្នានីសពីបុគ្គលមួយចំនួនដែលអគតិបង្កាច់បង្ខូចគ្មានការពិចារណា និងវិភាគច្បាស់លាស់ក្នុងគោលបំណងបង្ខូចកិត្ដិយសក្នុងក្របខ័ណ្ឌការងារ ។ លោក តូច គន្ធា ថា ទំនាក់ទំនងរវាងខ្ញុំ ជាមួយកញ្ញា ឃុត សាលីម ក្នុងនាមត្រឹមតែជាមេ និងកូនចៅប៉ុណ្ណោះ ។
គួររម្លឹកផងដែរថា កន្លងមក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជាច្រើន ក៏ដូចក្នុងបណ្ដាញសង្គម បានចេញផ្សាយថា លោក តូច គន្ធា ប្រធាន មន្ទីរ រតនាគារ ខេត្តឧត្ដរមានជ័យ លួចលាក់ មាន ប្រពន្ធចុង ដែលជា មន្ត្រីក្រោមឱវាទ របស់ខ្លួន រំលោភ លើ ច្បាប់ មាត្រា ទី ៧ និង មាត្រា ទី ១០ នៃ ច្បាប់ ស្ដីពី ឯក ពន្ធភាព ។ លោក តូច គ ន្ធា បាន យក មន្ដ្រី បម្រើ ការងារ នៅ ក្នុង មន្ទីរ រតនាគារ ក្រោម ឱវាទ របស់ខ្លួន ម្នាក់ ឈ្មោះ ឃុត សាលីន លួចលាក់ ធ្វើជា ប្រពន្ធចុង ក្បត់ ផិត ប្រពន្ធ កូន ដែលជា ករណី អំពើហិង្សា ផ្លូវចិត្ត យ៉ាង ធ្ងន់ធ្ងរ ដល់ សង្គម គ្រួសារ ដែល សង្គម ខ្មែរ មិនអាច ទទួល យកបាន ៕