ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា  វេទិការស្តីពីមុខងារនីតិកម្ម ជាកាលានុវត្តន៍ថ្មីមួយ ដែលស្ថាប័នកែទម្រង់ និងស្ថាប័ន-អង្គភាពដឹកនាំការងារនីតិកម្ម របស់រារដ្ឋាភិបាល បានពិភាក្សា និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោល បំណងជំរុញល្បឿននៃការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាគន្លឹះ និងស្នើរឲ្យមន្រ្តីជំនាញក្នុងការងារនីតិកម្ម និងមន្រ្តីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ, ពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌទំនាក់ទំនងរវាងមុខងារនីតិកម្ម និងមុខងារកែទម្រង់ នៅតាមក្រសួង-ស្ថាប័ននីមួយៗ ជាពិសេសលើយន្តការស្ថាប័នដែលទទួលបន្ទុក ឬសម្របសម្រួល។

ការពិនិត្យ និងពិភាក្សា អំពីសារៈសំខាន់ ឬភាពចាំបាច់នៃការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងការរៀបចំ, ការអនុវត្តន៍, និងការត្រួតពិនិត្យប្រសិទ្ធ ភាពអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងស្ថាប័ន ជាអន្តរវាស័យ, អន្តរស្ថាប័ន, ឬកម្រិតរដ្ឋបាល ដើម្បីគាំទ្រការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅតាមការដ្ឋានកែទម្រង់នីមួយៗ នៃកិច្ចការកែទម្រង់ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈដែលរាជ រដ្ឋាភិបាល កំពុងជំរុញល្បឿននៃការកែទម្រង់សំខាន់ៗ ក្នុងលក្ខណៈជាប្រព័ន្ធ ដូចដែលយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានផ្តោតសំខាន់លើការកែទម្រង់គន្លឹះចំនួន៤គឺ ការកែទម្រង់និងលើកកម្ពស់ស្ថាប័ន, ការពង្រីកភាពស្អាតស្អំក្នុង រដ្ឋបាលសាធារណៈ ការពង្រីកប្រសិទ្ធអនុវត្តន៍ការងារ និងការពង្រីកអភិបាលកិច្ចវិស័យឯកជន ។

លោក បានបញ្ជាក់ថា នេះជាកាលានុវត្តន៍ថ្មីមួយ ដែលស្ថាប័នកែទម្រង់ និងស្ថាប័ន-អង្គភាពដឹកនាំការងារនីតិកម្មរបស់រារដ្ឋាភិបាល បានជួបជុំពិភាក្សា និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលបំណងជម្រុញល្បឿននៃការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាចែករំលែក, ផ្លាស់ប្តូរ និងផ្សារភ្ជាប់នូវបទពិសោធន៍, ចំណេះដឹង, និងជំនាញវិជ្ជាជីវៈ នៃការបំពេញមុខងារនីតិកម្ម ដែលជាឧត្តមប្រយោជន៍ដល់ការគាំទ្រ ការងារកែទម្រង់នីមួយៗរបស់រាជរដ្ឋាភិបាល ៕