ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គីម ហ៊ាង ប្រកាសផ្តល់អាហារូបករណ៌អ្នកខេត្តស្វាយរៀង

លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍បញ្ជាក់ថា ការប្រកាសផ្តល់អាហារូបករណ៌អ្នកខេត្តស្វាយរងលដែលមានទឹកប្រាក់ ១០០០០ដុល្លារក្នុង១ឆ្នាំគឺសម្រាប់និស្សិតមកពីខេត្តស្វាយរៀងនេះគឺក្នុងបំណង ដើម្បីជួយដល់យុវជនក្រីក្រ ដោយលោកធ្លាប់ឆ្លងកាត់ជីវិតលំបាកទម្រាំអភិវឌ្ឍខ្លួនដល់ថ្ងៃនេះ។

លោកបានពន្យល់ទៀតថា វាជាលុយផ្ទាល់ខ្លួនរបស់ខ្ញុំបាទ ដោយចាប់ផ្តើមពីខែកញ្ញា២០១៩ហើយជាឱកាសមួយ សម្រាប់អភិវឌ្ឍ ជនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងរបស់ប្រទេសជាតិ។

លោកបានអះអាងថា  អាហារូបករណ៌ KW Cambodia ដែលមានទឹកប្រាក់ ២០ ០០០ដុល្លារក្នុង១ឆ្នាំ គឺសម្រាប់សមាជិក KW Cambodia ដែលមានឈ្មោះនៅក្នុង System នៅអាមេរិក និងសាច់ញាតិរបស់សមាជិកទាំងនោះចាប់ផ្តើមខែវិច្ឆិការ ២០១៩ ហើយវាជាលុយរបស់ KW Cambodia។

លើសពីនេះលោកបញ្ជាក់ទៀតថា បើសិនជាខ្ញុំអាចចំណាយទ្រព្យសម្បត្តិ២៥%ដើម្បីបង្កើត គីម ហ៊ាង អោយបាន១០០នាក់ឬចំណាយទ្រព្យសម្បត្តិ៥០%ដើម្បី បង្កើតអ្នកប្រាជ្ញល្អម្នាក់អោយកម្ពុជានោះពតជាក្តីសុបន្តិបានសម្រេច ព្រោះអ្នកប្រាជ្ញល្អម្នាក់អាចផ្លាស់ប្តូរពភពលោកទាំងមូលបាន។