លោក ស៊ុុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបើកការដ្ឋានជួសជុលកំណាត់ផ្លូវខ្នារចាស់ចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាប នៅថ្ងៃទ១៥ខែសីហាឆ្នាំ២០១៩ ដែលជាកំណាត់ផ្លូវមួយខ្សែចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាបបាន បើកការដ្ឋានជួសជុលផ្លូវ ការ។
កំណាត់ផ្លូវនេះមានប្រវែង៤.៦០០ម៉ែត្រ និងពង្រីកទទឹងផ្លូវរហូតដល់១៥ម៉ែត្ររត់បន្តពីផ្លូវ៧មករាទៅភ្ជាប់ផ្លូវ២៦៥F ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជួសជុលដោយក្រាលកៅស៊ូពីរស្រទាប់DBSTព្រមទាំងសាងសង់បណ្ដាញលូដែលមានមុខកាត់១,២០ម៉ែត្រ ប្រវែង៤.៦០០ម៉ែត្រ និងបណ្ដាញលូដែលមានមុខកាត់១,០០ម៉ែត្រប្រវែង៤.៦០០ម៉ែត្រនិងដាក់លូកាត់ទទឹងផ្លូវសម្រាប់រំដោះទឹកចំនួន១០កន្លែង។
ទេសរដ្ឋមន្ត្រីបានបង្ហាញពីគម្រោងសំខាន់ៗ ដែលត្រូវអនុវត្តឱ្យខាងតែបាននៅក្នុងខេត្តសៀមរាបដូចជា ផែនការមេគ្រប់គ្រងទឹកកខ្វក់គម្រោងប្រព័ន្ធរំដោះទឹកភ្លៀង គម្រោងប្រព័ន្ធការពារទឹកជំនន់និងគម្រោងផ្សេងៗទៀត ដើម្បីលើកស្ទួយខេត្តដ៏មានសក្ដានុ ពលមួយនេះឱយមានភាពស្រស់បំព្រង ប្រកបដោយអនាម័យ និងបរិស្ថានល្អ សំដៅទាក់ទាញភ្ញៀវបន្ថែមទៀត។
លើសពីនេះទៀតលោកទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដូចជាគម្រោងផ្លូវជាតិលេខ៣ លេខ៥ លេខ៥៥ លេខ១០ ផ្លូវល្បឿន លឿនភ្នំពេញខេត្តព្រះសីហនុ និងគម្រោងជាច្រើនទៀតដែលបានអនុវត្តរួច និងកំពុងអនុវត្ត។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះកើតចេញពីសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថានដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាពឱ្យបានគង់វង្សជាអមតៈសំ ដៅបន្តការអភិវឌ្ឍសម្រាប់កូនចៅយើងជំនាន់ក្រយៗទៀត។
លោកទេសរដ្ឋមន្ត្រីបានថ្លែអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលជំរុញឱ្យគម្រោងនេះលេចចេញជារូបរាង និងបានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនោះមានការអធ្យាស្រ័យខ្ពស់ ចំពោះការរំខាននានាក្នុងអំឡុងពេលជួសជុល និងស្នើសុំឱ្យបងប្អូនចូលរួមយ៉ាងសកម្មដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងបញ្ចប់តាមកាលកំណត់។
លោកទេសរដ្ឋមន្ត្រីបាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពចបាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងឱ្យផុតពីគ្រោះថ្នាក់នានា ដែលកើតឡើងពីការធ្វេសប្រហែសរបស់ខ្លួន និងផ្ទុកទំនិញមិនឱ្យលើសទម្ងន់កម្រិតដោយច្បាប់៕