ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

២ឆ្នាំទៀត​វិស័យអចលនទ្រព្យកម្ពុជា​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ​​​

អ្នកជំនាញអលនទ្រព្យ​បាន​​អះអាងថា រយៈពេលើ​​​២ឆ្នាំទៀត​វិស័យអចលនទ្រព្យនៅក្នុងប្រទេស​​​​កម្ពុជា​​​​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជា​​មាន​សក្តានុពល​ចំពោះ​​ការអភិវឌ្ឍ។​

​​​លោក សោម កែវម៉ាលីដា ​​​​​ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជាបាន​ថ្លែងបញ្ជាក់ថា ​​វិស័យ​អលនទ្រព្យ​នៅប្រទេសកម្ពុជាថ្វីបើ​មានសន្ទុះខ្លាំងក៏ពិតមែន​ប៉ុន្តែវិស័យ​នេះនៅ​​​រយៈ​​​ពេលពី២ទៅ៥ឆ្នាំទៀត​វិស័យ​នេះនៅ តែល្អប្រសើរ​និង​មាន​វឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារ​​​តែ​​​មាន​ការវិនិយោគច្រើន​ពីក្រៅប្រទេ​ស​​​ជាពិសេសនោះគឺអ្នកវិនិយោគិនចិន​សម្រុក​ចូលខ្លាំងតែម្តង។​

លោក​បានលើក​​ទៀតថា​​ តាមពិតទៅប្រទេសកម្ពុជា​​គឺមាន​​កត្តាសុខសន្តិភាព​​​ស្ថេរភាពនយោបាយ​​​​និងកំណើន​​​​​​សេដ្ឋ​​​កិច្ច​​​​​ជាតិ​រីកចម្រើន​ប្រចាំឆ្នាំ​​​ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុក​និងក្រៅស្រុក​​សម្រុកវិនិយោគ​នៅក្នុងប្រ ទេស​​​កម្ពុជា​​។​

​​​​អ្នកជំនាញបានលើក​ឡើង​​ថា​​​​​ ប្រទេសកម្ពុជា​​នៅមាន​​​សន្ទុះនៃការអភិវឌ្ឍទៅទៀតហើយ​​​បច្ចុប្បន្ន​នេះ​​​​ចំពោះ​​ការផ្គត់​ផ្គង់​ខុនវិញ​​​ដូ​​សព្វថ្ងៃនេះ​​​មានបរិមាណច្រើន ពោលលើសពីតម្រូវការ ដោយសារតែប្រជាជន​ក្នុងស្រុក​​​មិនទាន់​មានទម្លាប់​​រស់នៅខុនដូ​​​​​​​ ហើយ​អាចនឹងពេញនិយម​​​​​​​នៅរយៈពេល២០ខាងមុខទៀត​។​​​​

​​សម្រាប់ លោក ទិត្យ សំអៀន នាយកគ្រប់​គ្រងក្រុមហ៊ុនអលនទ្រព្យ​​N&Y Realtyបាន​​លើក​ឡើងថា បច្ចុប្បន្ន​​​​​នេះ​​​​​ក្រុមហ៊ុន​​​វិនិយោគជាច្រើន​កំពុងតែ​​សិក្សាការវិនិយោគនៅជាយក្រុង​ ដោយសារតែនៅ​​​ក្នុងក្រុង​មានភាពចង្អៀត ​​​​ប្រមូល​ផ្តុំដោយខុន​ដូខ្ពស់ៗ​​​​​ និងមាន​​​អាគារពាណិជ្ជកម្ម​​ច្រើនកំពុងតែ​​​ររីកកាន់តែច្រើន​​​​ផងដែរ។​

​​លោក​បាន​​លើ​ក​ឡើងទៀតថា ​​អ្នកវិនិយោគជាច្រើន​​សព្វថ្ងៃនេះ​បាន​​​បោះទុនវិនិយោគទៅជាយ​ក្រុង​ដូចជា​​តំបន់សេដ្ឋកិច្ចពិសេស​និងតាមបណ្តោយ​ផ្លូវជាតិលេខដែលតំបន់​ប៉ូលសេដ្ឋកិច្ច​​មួយដ៏សំខាន់​ក្នុងការត​​ភ្ជាប់​​​​សេវាដឹក ជញ្ជូន​​​​ទៅក្រុង​ព្រះសីហនុនិងកំពុងតែមានភាពទាក់ទាញ​ខ្លាំង​។​

​​សម្រាប់ អ្នក​ជំនាញ​អចលនទ្រព្យ​មាន​សុទិដ្ឋិនិយមថា ​​​​​ស្ថានភាព​​​អចលនទ្រព្យ​​​​​​នៅឆ្នាំ២០១៩ ​ នេះ​​​​​​​​​នៅមានតែមាន​ល្អប្រសើរ​​​​ហើយ​​​​​​​អ្វី ដែលពិសេស​​​ក្រុម​អ្នក​​​​វិនិយោគទុន​ពីក្រៅប្រទេស​​​​​មិន​បញ្ឈប់ការបោះទុន​​​វិនិយោគ​​​​​​​សាងសង់​​​សំណង់អគារ​​​នោះ​​​ទេ។​​​​​​​​​

អ្ន​កជំនាញបាន​​​​​វាយតម្លៃថា ​​តាមពិត​​​ទិដ្ឋភាព​ទីផ្សារយូរអង្វែង​​​ផ្នែកអចលនទ្រព្យ​នៅកម្ពុជា​​​​​​នៅតែមាន​តម្រូវ​ការច្រើនទាំង​​ការវិនិយោគរោងចក្រខុនដូ និងលំនៅឋាន​​​​​​ ហើយកម្ពុជា​​​​​​​នៅតែជាគោលដៅ​របស់​វិនិយោគិន​ពីបរទេស​​នៅ ឡើយទេ​​។ដូច្នោះ​​​​ទៅមុខទៀតវិស័យ​នេះ​​​នៅតែមាន​កំណើនរឹងមាំ​​​​​​​៕​​

 

​​

​​​​