ប្រភពពី AP ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៧៣នាក់ហើយ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់៣៧៣នាក់ និងមនុស្សចំនួន១២៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ។
លោក Sutopo Purwo Nugroho បានបន្ថែមថា មនុស្សចំនួន១៤៥៩នាក់ បានរងរបួសក្នុងគ្រោះមហន្តរាយនេះដែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៕