ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ទំនិញរបស់ប្រទេសចិននៅតែមានឥទ្ធិពលនៅលើទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយ ទោះបីជាប្រទេសទាំងពីរនៅតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាក៏ដោយ ។
ប្រភពដដែលបានបន្តថា ហេតុផលមួយដែលជាឧទាហរណ៍ចំពោះឥទ្ធិពលទំនិញចិន លើទីផ្សារអាមេរិក គឺរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាធារណៈនៅសប្តាហ៍នេះ ដោយទទួលស្គាល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិក ចំពោះទំនិញចិនដែលអាចនឹងឡើងថ្លៃនៅលើទីផ្សារនៅពេលខាងមុខ ។
ដោយសារតែចៀសមិនផុតពីតម្រូវទំនិញចិនមិនរួចនេះហើយ បានជារដ្ឋបាលអាមេរិករបស់លោក ត្រាំ បានប្រកាសពន្យាពេលរហូតដល់ពាក់កណ្តាលខែធ្នូចុងឆ្នាំនេះ ក្នុងការដំឡើងពន្ធលើទំនិញចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋអាមេរិកក្នុងថ្ងៃវិស្សមកាលខាងមុខ ៕