យោងតាមស្ថិតិក្រសួងហិវញ្ញវត្ថុរបស់ប្រទេសជប៉ុន បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បានបង្ហាញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ក្នុងរយៈពេលពេញមួយខែកក្កដា ឆ្នាំ២០១៩នេះ បានកើនឡើង១៥% ដែលជាកំណើនខ្ពស់បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ។
ស្ថិតិដដែលបានបន្តថា ក្នុងរយៈពេលពេញមួយខែដូចគ្នានេះ កំណើននៃការនាំទំនិញពីអាមេរិកចូលទីផ្សារជប៉ុនបានកើនឡើង៣.៥% ហើយកំណើននៃការនាំចេញពីជប៉ុនចូលទីផ្សារអាមេរិកបានកើនឡើង៨.៤% ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង៥៧៩.៤ពានលានយ៉េនជប៉ុន ស្មើនឹងទឹកប្រាក់៥.៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយខែ ។
កំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងជប៉ុន និងអាមេរិកនេះ បានកើនឡើងមុនពេល ដែលលោក Toshimitsu Motegi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសប៉ុននឹងជួបចរចាជាមួយ លោក Robert Lightizer អ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃពុធ ទី២១ និងព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩នេះ ៕