ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រមានមេ ដឹករបស់សហរដ្ឋអាមេរិក ពីបទរំលោភបំពានលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម INF មុនពេលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានេះទៅទៀត ។
លោក ពូទីន បានលើកជាអំណះអំណាងថា តាមរយៈការបាញ់សាកល្បងមីស៊ីលរយៈ ចម្ងាយមធ្យមរបស់អាមេរិកនៅពេលថ្មីៗនេះ បានបង្ហាញថា អាមេរិកបានលួចផលិតមីស៊ីល រយៈចម្ងាយមធ្យមដោយបំពានលើសន្ធិសញ្ញារួចជាស្រេចទៅហើយ មុនពេលដកខ្លួនចេញ ។
លោក ពូទីន បានបន្ថែមថា អាមេរិកបានចោទប្រកាន់រុស្ស៊ីពីបទរំលោភបំពានលើសន្ធិ សញ្ញា INF ប៉ុន្តែអាមេរិកខ្លួនទេដែលជាអ្នករំលោភពិតប្រាកដលើសន្ធិសញ្ញានេះ គឺមិនមែនប្រទេសរុស្ស៊ីទេ ៕