ព្រះសីហនុ៖ អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានចុះអនុវត្តដីការក្សាការពារ មួយដោយប្រឆាំងនឹងចំណាត់ការរបស់លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ដែលបានជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ពិនិត្យ និងចាត់ចែងឲ្យស្របទៅតាមនីតិវិធីជាធរមាន ។
លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ ករណីអាជ្ញាធរខេត្តព្រះសីហនុ បានចុះអនុវត្តដីការក្សាការពារ ឲ្យផ្អាកសកម្មភាពគ្រោង ដីលំនៅដ្ឋានរបស់គាត់នៅលើដីកម្មសិទ្ធិ ស្របច្បាប់ដែលមានឯកសារគ្រប់គ្រាន់ស្ថិតនៅចណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកស្រីលើកឡើងថា ដោយអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទៅឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ។
លោកស្រីបានបញ្ជាក់ថា លោកស្រីមានឯកសារគ្រប់គ្រាន់ដូចជាលិខិតទិញលក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតក្នុងការតតាំងក្តីនៅតុលាការ។
លើសពីនេះលោកស្រីបន្ថែមថា «សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ខ្ញុំព្រោះសំណង់នេះមិនរត់ទៅណាទេ តែសូមឲ្យអនុវត្តន៍តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ជាមុនសិន»។
លោកស្រីលើកឡើងថា នៅក្នុងកំឡុងពេលចាក់ដីរាប់រយឡាននៅលេីដីនោះគ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វី ឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមកធ្វេីប័ណ្ណកម្មសិទ្ធលេី ដីនេះទៅវិញ។
ស្រ្តីខាងលើបាន សូមអាជ្ញាធរខេត្តព្រះសីហនុ មេត្តាបង្កេីតគណ: កម្មាធិការស្រាវជ្រាវអំពីការកសាងប្លង់ដីអនុវត្ត តាមចំណាររបស់ឯកឧត្តម ជា សុផារ៉ា នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានក្បាលដីវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខ ១៤៩៣ និងទំហំផ្ទៃក្រឡាចំនួន ៨៣៥ ម៉ែត្រការ៉េ និង មានឈ្មោះ នាង អ៊ាន អេឡែន និង លោក យិន សារ៉ាន់ ទៅវិញ។
យោងតាមលោកស្រី យូ ចន្ថា បាន អង្វរសូមគោរពលោកប្រធានមន្ទីររៀបចំដែនដីនគរបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ព្រះ សីហនុ មេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ ស្ថិតនៅក្នុងភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ យោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ាចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩។
ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៍
៖