ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

CEO Master Club បើកការិយាល័យនៅសហរដ្ឋអាមេរិក

CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូបានបើកការិយាល័យរបស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិកហើយ​​ការបោះជំហាននៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នេះទទួលការគាំទ្រនិង ជួយជ្រោមជ្រែងយ៉ាងកក់ ក្ដៅពីសាលា ក្រុង  Nashville នៃរដ្ឋ Tennessee និង អង្គការ Raven’s Hope International សហរដ្ឋអាមេរិក។

លោក អោម សេង បូរ៉ា ដែលជាសហគ្រិន អ្នកវិនិយោគ គ្រូបង្វឹកថ្នាក់ដឹកនាំធុរកិច្ចកំពូលដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា និងជាស្ថាបនិក CEO Master Club បាន​មានប្រសាសន៍បញ្ជាក់ថា« នេះគឺមោទ​ន​​​ភាពថ្មីមួយទៀត របស់ CEO Master Club កម្ពុជាក៏ដូចជាបងប្អូនសហគ្រិនដែលជាសមាជិកគ្រួសារ CEO Master Club ដែលពួកគាត់នឹងទទួលបានឱកាសសិក្សារៀនសូត្រពីរបៀបគ្រប់គ្រងស្ដង់ដាអាជីវកម្មអន្តរជាតិនិង ឱកាសបង្កើតភាពជា ដៃ គូលើកិច្ចសហប្រតិបត្តិល្អក្នុងការធ្វើពាណិជ្ជកម្មជាមួយសហគ្រិននៃប្រ​ទេស​មហាអំណាចសេដ្ឋកិច្ចទី១នេះផងដែរ»។

លោកបាន​មានប្រសាសន៍ទៀតថា ស៊ីអ៊ីអូ ម៉ាស្ទ័រខ្លឹប (CEO Master Club) នៃវិទ្យាស្ថានស៊ីអ៊ីអូបានទទួលការឱ្យតម្លៃខ្ពស់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មក្រ​សួង​ឧស្សាហកម្ម និង សិប្បកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា សភាពពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិកនិងអ្នកពាក់ព័ន្ធទាំងអស់ ដែល​ជម្រុញឱ្យកេរ្តិ៍ឈ្មោះ របស់ខ្លួន មានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី។

 

លោក ​ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺធ្លាប់បាន​លើក​​ឡើងថា​ ​​សកម្មភាពរបស់ CEO Master Club ដែលបានចូលរួមចំណែកជម្រុញនិងលើកកម្ពស់ សហគ្រិនភាពនៅក្នុង ប្រទេសកម្ពុជានៅក្នុងកម្មវិធីជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award ប្រចាំឆ្នាំ របស់ CEO Master Club ។

ដំណើរទស្សនកិច្ចនៅក្នុងទឹកដីមហាអំណាចសេដ្ឋកិច្ចទី១បានចាប់ផ្ដើមកាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពី CEO Master Club បានចុះកិច្ចព្រៀមជាមួយអង្គការ Raven’s  Hope International ក្នុងភាពជាដៃគូ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងមក។

កាលពីពេលថ្មីៗ CEO Master Club ក៏បានបំពេញទស្សនកិច្ចសិក្សាដ៏ជោគជ័យនិងធំធេងនៅលើទឹកដីមហាយក្សចិនក្នុងការពង្រីក និងបង្កើនទំនាក់ទំនងជាមួយសមាគមបណ្ឌិតពាណិជ្ជកម្មប៉សាំងនិងវិនិយោគិនចិន ព្រមទាំង បាន ជ្រើសរើសអ្នកតំណាងរបស់ខ្លួនប្រចាំនៅប្រទេសចិនផងដែរ។

លោក អោម សេង បូរ៉ា គឺជាស្ថាបនិក CEO Master Club ដែលជាក្លឹបបណ្តុំម្ចាស់អាជីវកម្ម និងបង្វឹកម្ចាស់អាជីវកម្មឲ្យក្លាយទៅជាអ្នកដឹកនាំធុរកិច្ចកំពូល និងជាអគ្គនាយកអាជីព ដែលមានលក្ខណៈអន្តរជាតិ និងដឹកនាំធ្វើឲ្យអាជីវ កម្មរបស់ ខ្លួនមានការីកចម្រើនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ។

លើសពីនេះបាន​​លើកេរ្ត៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំងមានឱកាសវិនិយោគកាន់តែច្រើនទទួល​​​បានការប្រឹក្សាជាបន្តបន្ទាប់ និងបង្កើនប្រាក់ចំណេញបានកាន់តែធំ និងឆាប់រហ័ស ហើយបច្ចុប្បន្នស្ថានប័នមួយនេះមាន សមាជិកចំនួន ៧៧៧ រូបហើយដែលគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនជាងមួយពាន់ក្រុមហ៊ុន៕