ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

ប្រមុខដឹកនាំកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះរលកយក្សស៊ូណាមិ ដែលកើតឡើងសារជាថ្មីនៅពេលខាងមុខ ដោយសារភ្នំភ្លើង Anak Krakatao ដែលកំពុងផ្ទុះនៅឡើយ ។

អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ក្បែរភ្នំភ្លើង ដោយបារម្ភពីការកើតឡើងសារជាថ្មីនូវរលកយក្សស៊ូណាមិ ដែលកើតឡើងដោយសារភ្នំភ្លើងនេះ ។

ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី ក៏បានជម្លៀសប្រជាពលចេញពីតំបន់ក្បែរភ្នំភ្លើងផងដែរហើយការជម្លៀសប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោយពីចំនួនមនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។

មនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ និងមនុស្សចំនួន១៥៤នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ៕