ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្មថា ក្រសួងគាំទ្រការវិនិយោគកែច្នៃរបស់វិស័យឯកជន

 

លោកបណ្ឌិត ឃី លាង ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មបានមានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រនូវការវិនិយោគកែច្នៃរបស់វិស័យឯកជនចេញពីវិស័យកម្មហើយក្នុងជំនួបថ្ងៃទី២៦ខែធ្នូនេះ វិស័យឯកជនគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍន៍វិស័យឯកជនហើយក្នុងនាំជាសហគ្រាសផលិតនឹងបន្តការកែច្នៃកសិផលកម្ពុជាដែលមានស្រាប់ដើម្បីកែច្នៃនាំចេញនិងបង្កើតការងារជូនប្រជាពលរដ្ឋកាត់បន្ថយចំណាកស្រុក។

លោកបានបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជានោះ សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជានឹងផ្តល់ពូជសណ្តែកផ្កាយដល់កសិករអាចដាំដុះនៅ តាមតំបន់ខ្ពង់រាបអាចដាំ ដោយមានកិច្ចសន្យាជាមួយកសិករនិងសហគមន៍អភិវឌ្ឍន៍កសិកម្ម ហើយនិងធានាតម្លៃទីផ្សារផងដែរ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា ក្នុងនាមក្រសួងកសិកម្មតែងតែគាំទ្ររាប់ការវិនិយោគរបស់វិស័យឯកជនលើការកែច្នៃកសិផលកម្ពុជា ហើយមានតែវិស័យវិស័យឯកជនទេ ដែលដឹងច្បាស់ពីកាលានុវត្តភាពទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិក៏ដូចជាការដាំដុះរហូតដល់លក់នៅលើទីផ្សារផងដែរ។

លោករដ្ឋមន្រ្តីកសិកម្មលើកឡើងថា កម្ពុជាត្រូវតែដើរអោយទាន់សភាពការណ៍នៃបច្ចេកវិទ្យាទំនើប ហើយវិស័យកសិកម្មសំខាន់ណាស់ បើគ្មានទឹក ភ្លើង ក៏ពិបាកក្នុងការដាំដុះក្នុងវិស័យកសិកម្មដែរហើយក្រសួងកសិកម្មកំពុងតែធ្វើកិច្ចការទាំងអស់នេះធ្វើយ៉ាងណាឲ្យវិស័យឯកជនដើរមុខ ដើម្បីឈានដល់ការអភិវឌ្ឍន៍និងការកែច្នៃកសិកផលដែលមានស្រាប់។

រដ្ឋមន្រ្តីកសិកម្មបានបន្ថែមថា ទាំងរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មសាទរចំពោះការវិនិយោគពីវិស័យឯកជន ហើយចាប់ពីពេលនេះទៅត្រូវតែខិតខំប្រឹងប្រែង ការផលិតឲ្យមានស្តងដារនិងចងក្រងជាកិច្ចសន្យារវាងកសិករនិងក្រុមហ៊ុន ដើម្បីផលិតកម្មកម្ពុជាអាចមានទីផ្សារនិងអាចនាំចេញបានទៅកាន់ប្រទេសជិតខាង។

យោងតាមសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាបង្ហាញថា តាមផែនការសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែផ្វះស្វែងនិងរកទីផ្សារដល់កសិករខ្មែរមិនត្រឹមតែផលិតផលសណ្តែកផ្កាយនោះទេហើយបច្ចុប្បន្ននេះទីផ្សារនាំចេញធំមាននៅប្រទេសចិន កូរ៉េ ថៃ វៀតណាមនិងប្រទេសជប៉ុន។
សម្រាប់ដំណាំសណ្តែកផ្កាយជាដំណាំមួយមានសក្តានុពលខ្លាំងណាស់សម្បូរទៅដោយអាស៊ីតអាមីណូ ហើយតាមផែនការសហគមន៍នឹងបង្កើនការផលិតផលនូវផលិតផលជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលដាំដុះចេញពីកសិកម្ម៕