ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានព្រមានដល់មេដឹកនាំរបស់ប្រទេសបារាំង មិនអោយគាំទ្រដល់ក្រុមកុលសម្ព័ន Kurd តាមដានចាស់របស់សហរដ្ឋអាមេរិកនោះទេ ។ ការព្រមានរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីបារាំងមានគម្រោងនឹងបន្តវេនពីអាមេរិក ដោយបំពាក់អាវុធដល់ក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធ Kurd ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក បានសម្រេចដកកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី ដោយបន្សល់ទុកអោយក្រុមកុលសម្ព័ន្ធ Kurd នៅរងារគ្មានខ្នងបង្អែក ៕