មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ក្នុងយុទ្ធសាស្ត្រប្រឆាំងលើប្រទេសអ៊ីរ៉ង់ ។
ការបញ្ជូននាវាដឹកយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់អ៊ីរ៉ង់ បានព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់មួយនៅឈូងសមុទ្រ ពែក្ស ។
សូមបញ្ជាក់ជូនថា មូលហេតុដែលអ៊ីរ៉ង់ព្រមានបិទផ្លូវទឹកនៃច្រកសមុទ្រ Hormuz គឺដោយសារអ៊ីរ៉ង់ខឹងអាមេរិក ដែលបានបិទការនាំចេញប្រេងពីអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ៕