ភ្នំពេញ៖ អ្នកវិនិយោគវិស័យអចនទ្រព្យ និងដីធ្លីបានអះអាងថា ចុងឆ្នាំ២០១៩នេះ លំហូរវិនិយោគទុនពីបរទេសនៅតែតមានសន្ទុះកើនឡើង ខណៈរដ្ឋាភិបាលបានផ្តល់បរិយាកាសល្អដល់ការវិនិយោគ។
លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ECCRealty បានបញ្ជាក់ថា តាមពិតក្នុងនាមក្លឹបពាណិជ្ជករកម្ពុជាមើលឃើញថា នៅចុងឆ្នាំ២០១៩នេះវិស័យអចលនទ្រព្យនៅតែមានសន្ទុះបន្តកើនឡើងកាន់តែច្រើន ជាពិសេសអ្នកវិនិយោគចិន ដែលសព្វថ្ងៃនេះបានបោះទុននៅតាមបណ្តាខេត្ត ដែលមានសក្តានុពលមួយចំនូន ហើយមិនត្រឹមតែវិនិយោគនៅរាជធានីភ្នំពេញនិងកំពង់សោមនោះទេ។
លោកបានមានប្រសាសន៍ទៀតថា ការវិនិយោគចិនផ្តោតលើការសាងសង់អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកវិនិយោគិនចិនបានផ្តោតលើវិស័យកសិកម្ម គ្រឿងបង្គំ ប្រព័ន្ធអេឡិចត្រូនិកវិញ ដែលធៀបកាលពី៥ ឆ្នាំមុនមានការវិវត្តន៍ខុសគ្នា ពោលកម្ពុជាមានការរីកចម្រើននឹកស្មានដល់។
អ្នកវិនិយោគអះអាងទៀតថា« ប្រទេសកម្ពុជាមានការអភិវឌ្ឍនលឿនពេក ដែលការហូរចូលអ្នកវិនិយោគិនចិនយ៉ាងគំហុក ហើយបទពិសោធន៍នេះមិនត្រឹមតែកម្ពុជាទេ គឺបានកើតមានឡើងនៅប្រទេសសាំងហ្គាពូក៏ធ្លាប់មានដែរ ។ អ្វីដែលសំខាន់នោះ គឺការរៀបចំប្លង់មេរបស់រដ្ឋាភិបាល និងពង្រឹងច្បាប់សាងសង់ឲ្យមានស្តង់ដារដល់អ្នកវិនិយោគក្រៅប្រទេស»។
លោក ភារម្យ វិចិត្រដារ៉ា មានសុទិដ្ឋិនិយមថា ស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០១៩ នេះនៅមានតែមានល្អប្រសើរ ហើយអ្វីដែលពិសេស ក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារខ្ពស់ៗនោះទេ ៕