ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលជួបប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ ។
ក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានឲ្យដឹងថា ចិន និងហ្វីលីពីន អាចបោះជំហានដ៏ធំមួយក្នុងការចូលរួមអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរដ្ឋការរបស់លោកប្រធានាធិបតី ឌូទែរតេ ហ្វីលីពីនហាក់ដូចជាងាកទៅជិតស្និទ្ធយ៉ាងខ្លាំងជាមួយប្រទេសចិន ដោយទុកអាមេរិកឲ្យនៅមួយឡែក ៕