ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកអាចយកប័ណ្ណបំណុលចិនទៅប្រយុទ្ធជាមួយចិនក្នុងសង្គ្រាមពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក  អាចនឹងយកប័ណ្ណបំណុលជាទឹកប្រាក់១កោដិដុល្លារ (US$ 1 trillion) ដែលអាមេរិកជំពាក់ចិនទៅប្រយុទ្ធជាមួយចិនវិញ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ។

ប្រភពដដែលបានបន្តថា នេះជាអាវុធថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹកទីក្រុងប៉េកាំងវិញ ក្រោយពីអាមេរិកអស់ទឹកប្រាក់លើទំនិញនាំចូលពីចិន ដើម្បីដំឡើងតម្លៃពន្ធនាំចូលតទៅទៀត ខណៈដែលចិនក៏នៅតែបន្តសងសឹកអាមេរិកជាបន្តបន្ទាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញានេះ អាមេរិកបានសម្រេចដំឡើងពន្ធនាំចូលពីចិន ក្នុងអត្រា១៥%លើទំនិញចិនក្នុងតម្លៃទឹកប្រាក់១១២ពាន់លានដុល្លារ នៅដំណាលគ្នានេះ ចិនបានសម្រេចដំឡើងពន្ធក្នុងអត្រាពី៥ទៅ១០%លើទំនិញអាមេរិកក្នុងតម្លៃទឹកប្រាក់៧៥ពាន់លានដុល្លារ ដែលនាំចូលចិន ៕