ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពាណិជ្ជករ​កម្ពុជាថា ​ចិន​ជាដៃគូរ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​

 ប្រទេសចិន​៖លោក ហេរ៉ូ សុជាតិ ប្រធា​​នអគ្គនាយក​ក្រុមហ៊ុន​ top4 realty និង​ជាគ្រូ​បណ្តុះបណ្តាល​ផ្នែកអលចនទ្រព្យ​បាន​​​លើក​ឡើង​ក្នុងជំនួន​ធុរកិច្ច ​និងការផ្គូផ្គង​អាជីវកម្ម​​នៅទីក្រុង​គ័ងទុង​ន្រទេស​​នៅថ្ងៃទី៣ខែកញ្ញានេះ​​​ថា​ ប្រទេសចិន​ជា​ប្រទេស​មួយ​ដែល​​មាន​ឱកាសច្រើន​ក្នុង​ការ​វិនិយោគ​​ហើយ​​ពាណិជ្ជករ​​​ចិន​ជាដៃគូរ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា។​

លោក​បាន​មានប្រសាសន៍ថា ​ដំណើរ​ទស្សនកិច្ចពាណិជ្ជកម្ម​​លើក​នេះ​​បាន​ជួយ​ឲ្យ​​ពាណិជ្ជ​ករ​​ចិន​​ជាច្រើន​ក្រុមហ៊ុនមានការចាប់អារម្មណ៍ ​​និងការស្វែងរកដៃគូរ​វិនិយោគ ការនាំចេញ​និងនាំចូលទៅវិញ​​ទៅ​​មក​​​​​​ ហើយ​​​​ពួកគាត់បាន​​​បង្ហាញ​​ពី​​ផលិតផល​​ជាច្រើន​​​ដែល​​កម្ពុជានឹងអាច​ មាន​​​ឱកាស​កាន់តែច្រើនផងដែរ​​​​​។​

លោក​​បាន​​លើក​ឡើងរបស់​អ្ន​កវិនិយោគកម្ពុជាធ្វើ​លើង​ ​ក្នុងជំនួ​ប​និងពាណិជ្ជករ​ចិន​​នៅថ្ងៃទី៣ ខែកញ្ញានេះ​ដែល​ក្រុមហ៊ុន​ជា​​ច្រើន​​​​ក្រុមហ៊ុន​ក្នុងខេត្ត​គ័ងទុង​ប្រទេស​​ចិន។ ក្រុមពាណិជ្ជករ​នៅ​ ប្រ​​ទេស​ចិន​​​​បាន​​ចាប់អារម្មណ៍​ការវិនិយោគ ​​និង​ការធ្វើ​ពាណិជ្ជ​​រវាង​ប្រទេស​ទាំង​ពីរ​ហើ​​ជា​​ពិសេស ​​ការនំាទំនិញ​​ពី​ប្រទេស​ចិន​​​​ទៅ​លក់​នៅប្រទេស​កម្ពុជានិងការចាប់​ដៃគូរ​វិនិយោគ​ផងដែរ​។​

​លើស​ពី​នេះលោ​កបាន​អះអាងថា«តាមពិតទៅ​ធ្វើ​ដែលយើង​​បានឃើញ​​​​នៅពេលនេះ ​គឺស្រប​តាម​​គោលនយោបាយ​ដ៏ត្រឹម​ត្រូវរបស់​រាជរដ្ឋាភិបាល​កម្ពុជា  ដែល​ទើប​ធ្វើ​ឲ្យ​​ក្រុមពាណិជ្ជករ​យើង​មានឱកាស​​​​មក​​ស្វែងរក​ដៃគូរវិនិយោគ​​ ហើ​យសូម​​ឲ្យ​អ្នក​ជំនួញ​​​យើងគួរ​​ចាប់​ឱកាអភិឌ្ឍនិង​ទទួល​បាន​​ផល​ចំណេញ​ទាំងអស់​គ្នា​។

សម្រាប់ លោក ​ធូ​ សុធារ័ត្ន​ នាយកក្រុមហ៊ុន IE Engineering បានសម្តែងនូវសុទិដ្ឋិនិយមថា​​ ក្នុងនាម​ជាពាណិជ្ជករ​មួយរូបលោក​​​​ពិតជាសប្បាយចិត្ត​​ ដែលបានចូលរួមទស្សនកិច្ច​​​និងការ​​​ចាប់ដៃ​​គូរ​ពាណិ​​ជ្ជកម្ម​នៅទីនេះ ​ហើយក្នុងនាម​អ្នក​រកស៊ីលើវិស័យ​សំណង់រំពឹងថា នឹងទទួល​បាន​​​​ផល​ប្រយោជន៍​​ច្រើន​​ក្នុងការ​ចាប់​​​​ដៃគូរជាមួយ ​​និង​​រោងចក្រ​ឬក្រុមហ៊ុន​​​​ផ្តាល់​​នៅប្រ​ទេស​ចិន​។

លើសពីនេះ​លោក​បានបន្ថែម​​ថា ជំនួបដៃគគូរ​ពាណិជ្ជកម្ម​​​និងការផ្គូរផ្គងនេះ​​គឺជាឱកាស​មួយ​ដ៏ល្អសម​​ស្រប​តាម​​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេសការជំ​រុញនូវ​គោលនយោបាយ​​​​​​ទំ​​នាក់​ទំ​នងផ្លូវ​មួយ​​ខ្សែក្រវ៉ាត់​មួយ​របស់រដ្ឋាភិបាលទាំងពីរដែល​​​ធ្វើ​​យ៉ាងណា​​​ជំរុញឲ្យ​​មាន​​ការវិនិយោគ​​រវាងប្រ​ទេសប្រ​ទេសទាំងពីរ​។