ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពាណិជ្ជករ​កម្ពុជាថា​ ចិនជាដៃគូរវិនិយោគដ៏សំខាន់សម្រាប់អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​

ក្រុមពពាណិជ្ជករកម្ពុជាបានចាត់ទុកប្រទេសចិនជាដៃគូរវិនិយោគដ៏សំខាន់សម្រាប់អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​ ហើយនេះបើតាមប្រសាសន៍ លោក ហេរ៉ូ សុជាតិ ប្រធា​​នអគ្គនាយក​ក្រុមហ៊ុន​ top4 realty និង​ជាគ្រូ​បណ្តុះបណ្តាល​ផ្នែកអលចនទ្រព្យ​បាន​​​លើក​ឡើង​ក្នុងជំនួន​ធុរកិច្ច​និងការផ្គូផ្គង​អាជីវកម្ម​​នៅទីក្រុង​គ័ង ទុងន្រទេសកាលពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែកញ្ញានេះ។

លោលើកឡើងថា ប្រទេសចិនជាប្រទេសមួយដែលមាឱកាសច្រើនក្នុងការ​វិនិយោគ​​ ហើយពាណិជ្ជករចិនជាដៃគូរវិនិយោគដ៏សំខាន់​សម្រាប់​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា។​

លោលោកបានថ្លែងថា ​ដំណើរ​ទស្សនកិច្ចពាណិជ្ជកម្មលើកនេះបានទាកើទាញពាណិជ្ជករចិនជាច្រើន ក្រុមហនមានការចាប់អារម្មណ៍ ​​និងការស្វែងរកដៃគូរ​វិនិយោគការនាំចេញ​និងនាំចូលទៅវិញ​​ទៅ​​មក​​​​​​ ហើយ​​​​ពួកគាត់បាន​​​បង្ហាញ​​ពី​​ផលិតផល​​ជាច្រើន​​​ដែល​​កម្ពុជានឹងអាច​មាន​​​ឱកាស​កាន់តែច្រើនផងដែរ​​​​​។​

ក្រុមពាណិជ្ជករនៅប្រ​​ទេស​ចិន​​​​ បានចាប់អារម្មណ៍ការវិនិយោគ ​​និង​ការធ្វើពាណិជ្ជរវាងប្រទេសទាំងពីរហើយ ជាពិសេសការនំាទំនិញពីប្រទេសចិនទៅលក់នៅប្រទស​កម្ពុជា និងការចាប់ដៃគូរវិនិយោគផងដែរ។

​លើស​ពី​នេះលោ​កបាន​អះអាងថា«តាមពិតទៅ​ធ្វើ​ដែលយើង​​បានឃើញ​​​​នៅពេលនេះ ​គឺស្រប​តាម​​គោលនយោបាយ​ដ៏ត្រឹម​ត្រូវរបស់​រាជរដ្ឋាភិបាល​កម្ពុជា  ដែល​ទើប​ធ្វើ​ឲ្យ​​ក្រុមពាណិជ្ជករ​យើង​មានឱកាស​​​​មក​​ស្វែងរក​ដៃគូរវិនិយោគ​​ ហើយសូមឲ្យអ្នកជំនួញយើងគួរចាប់ឱគួរ​​ចាប់​ឱកាអភិឌ្ឍនិង​ទទួល​បាន​​ផល​ចំណេញ​ទាំងអស់​គ្នា​។

សម្រាប់ លោក ​ធូ​ សុធារ័ត្ន​ នាយកក្រុមហ៊ុន IE Engineering បានសម្តែងនូវសុទិដ្ឋិនិយមថា ក្នុងនាមជាពាណិជ្ជករមួយរូបលោពិតជាសប្បយចិត្ត ដែលបានចូលរួមទស្សនកិច្ចនិងការចាប់ដៃចាប់ដៃ​​គូរ​ពាណិ​​ជ្ជកម្ម​នៅទីនេះ​ហើយក្នុងនាម​អ្នក​រកស៊ីលើវិស័យ​សំណង់រំពឹងថា នឹងទទួល​បាន​​​​ផល​ប្រយោជន៍​​ច្រើន​​ក្នុងការ​ចាប់​​​​ដៃគូរជាមួយ ​​និង​​រោងចក្រ​ឬក្រុមហ៊ុន​​​​ផ្តាល់​​នៅប្រ​ទេស​ចិន​។

លើសពីនេះ​លោក​បានបន្ថែម​​ថា ជំនួបដៃគគូរ​ពាណិជ្ជកម្ម​​​និងការផ្គូរផ្គងនេះ​​គឺជាឱកាស​មួយ​ដ៏ល្អសម​​ស្រប​តាម​​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេសការជំរុញនូវគោលនយោបាយទំនាកទំនងផ្លូវមួយខ្សែក្រវ៉ាត់មួយ​ របស់រដ្ឋាភិបាលទាំងពីរ ដែលធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគ​​រវាងប្រ​ទេស ប្រទេសទាំងពីរ។

ក្រុមពាណិជ្ជករ​កម្ពុជា​​ជាច្រើន ក្រុមហ៊ុន នៅថ្ងៃទី៤ខែកញ្ញានេះ ដែលភាគច្រើន​​​កំពុងតែ​​កាន់កាប់ជំនួញវិស័យសំណង់និងអចល នទ្រព្យបានចុះទៅពិនិត្យនៅក្រមហ៊ុន LUBANផ្ទាល់​​ស្ថិត​នៅ​​ស្រុ​កណាំហៃ ក្រុងហ្វរសាន ​ខេតខេត្តគ័ងទុងប្រទេសចិនផងដែរ។

តំណាងអ្នក​ជំនួញកម្ពុជាឲ្យដឹងថា​​​ គោលបំណងធំ​​នៃការ​ចុះ​​ជួប​ផ្ទាល់និង​​រោងចក្រ​ក៏ដូចជា ចក្រុមហ៊ុនធំៗនេះគឺដើម្បីស្វែងរកឱកាសថែមទៀត ដែលនឹងនាំចេញផលិតផលទៅកាន់ទីផ្សារបរទេសកម្ពុជា​​​​​​ដែលកំពុងតែមានការរីកចម្រើន​​។​​

ចំណែកលោក ភិន​ សុផល  នាយកប្រតិបត្តិក្រុមហ៊ុន Five B grand park landបាន​​លើក​ឡើងថា ​តាមពិត​ពេលបានឃើញ​ផលិតផលល្អ​​ដូច្នោះជារៀងថ្មី សម្រាប់​កម្ពុជាដោយសារតែ​នៅកម្ពុជា​​​មិន​ធ្លាប់​មានពីមុន​មក​​ ​ហើយ​បើសិន​ជាអាច​នាំចូលទៅប្រទេសកម្ពុជានឹងល្អប្រសើរ​ ប៉ុន្តែ​​​យើងកំពុងតែ​គិតរឿង​តម្លៃនិងគុណ​ភាពជាចម្បង​​​។​

អ្នកជំនួញខាងលើ​មានសុទិដ្ឋិនិយមថា «ជំនួបពាណិជ្ជកម្មនៅទីក្រុង គ័ងចូវ ប្រទេសចិនលើកនេះអ្នកជំនួញកម្ព​​​ជំនួញកម្ពុជា​​យើង​បាន​ឃើញឱកាសជាច្រើនដូចជា ផលិតផលនៅក្នុងក្រុមហ៊ុននិងរោងចក្រផ្ទាល់​ដែលអាច​នាំចេញ​និងនាំចូលទៅប្រទេសបកម្ពុជាយើងខណៈដែលវិស័យ​អចលនទ្រព្យ និងការ សាងសង់កំពុងតែមានតម្រូវការខរខស់នៅឡើយនោ។