ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំពាណិជ្ជកកម្មកម្ពុជា-ថៃ នឹងកើនឡើងតាមការគ្រោងទុក

តំណាងពាណិជ្ជកម្មថៃ ប្រចាំខេត្តសៀមរាប បានថ្លែងថា តាមរយៈព្រឹត្តិការណ៍តាំងពិរព័ណ៌ធំៗ ដែលប្រារព្វធ្វើជាច្រើនលើកមកនេះ ជាពិសេសការបង្កើនកិច្ចសហការផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងក្លា រវាងកម្ពុជា-ថៃ ក្នុងនោះនឹងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងដល់គោលដៅតាមការគ្រោងទុក ។

លោកស្រី ជីវ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាប បាន​លើក​ឡើង​​ ថា ចំពោះការតាំងពិរព័ណ៌លើកនេះ មានក្រុមហ៊ុនជាច្រើនបាននាំយកផលិតផលប្លែកៗ និងមានគុណភាពមកតាំងពិរព័ណ៍  និងគឺជាទីផ្សារពាណិជ្ជកម្មដ៏ល្អបំផុត ក្នុងការបម្រើសេវាជូនអតិថិជន ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋខ្មែមានទំនុកចិត្តនៅលើផលិតថៃ ព្រោះផលិតផលថៃ បានផ្តល់នូវផលិតផលដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។

លោកស្រី បន្តថា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនេះ ក្នុងនោះបើគិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានទឹកប្រាក់សរុបប្រមាណជាង ៤ ពានលានដុល្លារ​​​អាមេរិក ក្នុងនោះសម្រាប់ការនាំចូលមក មានទំហំទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក និងការនាំចេញពីកម្ពុជា មានទំហំទឹកប្រាក់ក្នុងរង្វង់ជិត ៧០០លានដុល្លារអាមេរិកផងដែរ ដូច្នេះតាមរយៈការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអាចកើនឡើងតាមការគ្រោងទុករវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។