ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ីបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ RT ថា ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាយោធារុស្ស៊ី បានបាញ់សាកល្បងបានដោយជោគជ័យនូវគ្រាប់មីស៊ីលល្បឿនលឿនបំផុត ដែលបានហោះហើរបានក្នុងល្បឿនជាង៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ។
លោកឧបនាយករដ្ឋមន្ត្រីរូបនោះបានបន្តថា គ្រាប់មីស៊ីលប្រភេទថ្មីនេះ មិនត្រឹមតែអាហោះហើរបានក្នុងល្បឿនលឿនបំផុតប៉ុណ្ណោះទេ គ្រាប់មីស៊ីលនេះក៏ជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលអាមេរិកចាប់មិនបានផងដែរ ៕