ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទឹកទន្លេ​មគ​ង្គនៅ​ស្ទឹងត្រែង និង​ក្រចេះ ស្រក់​ចុះ​បន្តិចនៅ​ថ្ងៃទី​១០​កញ្ញា​នេះ

ចំណែក​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា នៅ​ថ្ងៃទី​១០​កញ្ញា​នេះ ទឹកបាន​ឡើង​បន្តិច ដោយ​បន្ត​ស្ថិតនៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន ផងដែរ​។ កម្រិត​កម្ពស់​ទឹកទន្លេ នៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​នេះ ក៏​បន្ត​នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល​។

​រីឯ​នៅ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ នៅ​ទន្លេមេគង្គ​-​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង នៅ​ទន្លេសាប​-​ព្រែក​ក្តាម នៅ​ខេត្តកណ្តាល និង​នៅ​បឹង​ទន្លេសាប​-​កំពង់​លួង ក្នុង​ខេត្តកំពង់ឆ្នាំង គឺ​នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ ទឹក​ឡើង​តិចតួច ហើយក៏​មិនទាន់​ដល់​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ​។​

​តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​រយៈពេល ៣​ថ្ងៃ​បន្តទៀត គឺ​ចាប់ពី​ថ្ងៃទី​១១-១៣ ខែកញ្ញា កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម ទឹកនឹង​បន្ត​ស្រក់​ចុះ​បន្តិច តែ​ស្ថិតនៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​នៅឡើយ​។ ដោយឡែក នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល គឺ​កម្ពស់​ទឹក​បន្ត​ឡើង ហើយ​ស្ថិតនៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​ផងដែរ​។ រីឯ​នៅ​ទន្លេបាសាក់​-​ចតុមុខ ទន្លេបាសាក់​-​កោះ​ខែល និង​នៅ​ទន្លេសាប​-​ព្រែក​ក្តាម រយៈពេល ៣​ថ្ងៃ​ទៀត​នេះ ទឹកនឹង​បន្ត​ឡើង​តិចតួច ហើយក៏​មិនទាន់​ដល់​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​នោះទេ​៕​