ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៅកូរ៉េខាងត្បូង បានប្រកាសលុបចោលជើងហោះហើរប្រមាណជាង២៥០ជើង នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញានេះ ខណៈដែលខ្យល់ព្យុះទីហ្វុងបានវាយប្រហារលើប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានអោយដឹងថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនិង១០នាក់ផ្សេងទៀតបានរងរបួស រួមទាំងប្រជាពលរដ្ឋប្រមាណជាង៥៧០០០គ្រួសារមិនមានអគ្គិសនីប្រើប្រាស់ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ ។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបាន់ប្រមាណបានពីបរិមាណនៃការខួចទ្រព្យសម្បតិ្តរដ្ឋនិងឯកជនក្នុងគ្រោះហន្តរាយខ្យល់ព្យុះទីហ្វុងនេះទេ ដោយសារគ្រោះមហន្តរាយនៅកើតឡើងនៅឡើយ ៕