លោកស្រី ខារី ឡាំ (Carrie Lam) ប្រធានប្រតិបត្តិទីក្រុងហុងកុងបានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង នៅថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ ចំពោះការជ្រៀតជ្រែកពីបរទេសចូលក្នុងក្បួនបាតុកម្មរបស់ប្រជាបាតុករក្នុងទីក្រុងនេះ ។
លោកស្រី ខារី ឡាំ បានថ្លែងថា ការជ្រៀតជ្រែកពីខាងក្រៅ កំពុងញុះញង់ក្រុមបាតុករអោយបង្កអំពើហិង្សានក្បួនបាតុកម្មដែលជាទង្វើមិនអាចអត់អោនអោយបាន និងទង្វើនាំអោយប្រជាពលរដ្ឋនៅទីក្រុងនេះប្រឈមនឹងការខាតបង់ខ្ពស់ ។
ការថ្លែងបែបនេះរបស់លោកស្រី ខារី ឡាំ ត្រូវបានធ្វើឡើងក្រោយពីក្រុមបាតុករបានដើរដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុង ដោយលើកទង់ជាតិអាមេរិកយ៉ាងស្គុះស្គាយនិងស្រែកអំពាវនាវដល់ប្រធានាធិបតីអាមរិកអោយជួយក្រុមបាតុករ ៕