ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមិច បើកប៉ះជើងស្ពានដែក(បាឡេ)នៅឫស្សីកែវ

 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឫស្សីកែវជាបណ្តោះអាសន្នដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិចកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា នេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់មិញ។

លោក សាំ ពិសិដ្ឋ បានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យមើលទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។

សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេឫស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

សេចក្តីរាយការបញ្ជាក់បន្ថែមថា សាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បាន បុកចំជើងជ្រែងផ្នែកខាងកើតគល់ស្ពាន៕

សូមបញ្ជាក់ថា ពីសប្តាហ៍មុន មានសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកសសរស្ពានព្រៀកតាមាក់ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ៕