ប្រធានសហព័ន្ធ ស្រូវអង្ករ រួមជាមួយអនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានសហព័ន្ធ នឹង សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន បានមកធ្វើទស្សនះកិច្ចនៅទីក្រុងបេកាំង សាធារណះរដ្ឋប្រជាមានិតចិនតាមកាអញ្ជើញ របស់ ក្រុមហ៊ុន Cofco Food Grains ពីថ្ងៃទី១០ ដល់១២ ខែកញ្ញា ឆ្នាំ២០១៩។
Cofco food grains ជាក្រុមហ៊ុន ស្បៀងអាហារចិន នាពេលបច្ចុប្បន្នទទួលបន្ទុកគ្រប់គ្រងការនាំចូលអង្ករពីបណ្តារប្រទេសចំនួន12 ចូលក្នុងប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០១៤ មកដល់ពេលបច្ចុប្បន្ន បរិមាណអង្ករ ប្រមាណជាង១.១ លានតោន បាន នឹងសន្យានាំអង្ករពីកម្ពុជា (រួមទាំង MOU 400000MT ដែលត្រូវអនុវត្តន៍ ក្នុងដើមឆ្នាំ២០២០។
បច្ចុប្បន្នអង្ករកម្ពុជា បានឈរលំដាប់ទី៤ ក្នុងប្រទេសចិន ដែល ភាគច្រើនជាអង្ករក្រអូបបានចែកចាយនៅទូទាំងប្រទេសចិន ដែលប្រើពេលត្រឹមរយះពេលមិនដល់ 5ឆ្នាំផង វាជាពេលវាលឿនសំរាប់អង្ករកម្ពុជាលើទីផ្សារប្រទេសចិនបើប្រៀបទៅអង្ករមកពីវៀតណាមនិងថៃ។
ក្រុមហ៊ុន COFCO បានសន្យា នឹងបន្តរជំរុញអង្ករកម្ពុជាអោយបានច្រើននឹងលឿនបន្ថែមទៀតហើយក្រៅពីនេះភាគីទាំងពីរបានពិភាគ្សារលើការជំរុញនឹងបង្កើនការនាំចូលអង្ករកម្ពុជាមកក្នុងប្រទេសចិន តាមផែនការនិងតាមអនុស្សារណះយោគយល់ដែលចុះរួចហើយ។
សហព័ន្ធស្រូវអង្ករនឹងជំរុញ ម៉ាក់អង្ករមាលីសកម្ពុជានៅទីផ្សារ ប្រទេសចិន និងការទូទាត់ជា ប្រាក់ យន់ចិន លើការទិញ និងលក់អង្ករ ការសហប្រតិបត្តិការ លើការសហប្រិបត្តិការនឹងការជុំអោយមានតំរូវការម៉ាក់អង្ករកម្ពុជា ពីអតិថិជននៅប្រទេសចិន។