នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន៣រូប នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមរូបភាពបន្ថយឋានន្តរស័ក្តិ។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា មន្ត្រីនគរបាលដែលត្រូវបានអនុវត្តវិន័យរួមមាន៖
១-អនុសេនីយ៍ឯក ណយ សុធារ៉ា អត្តលេខ៦៥១៨៣ នាយរងផ្នែក នៃការិយាល័យភស្តុភារ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ។
២-អនុសេនីយ៍ទោ ផាត សុភ័ណ្ឌ អត្តលេខ៦៣៩៤៧ នាយរងផ្នែក នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឲ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី។
៣-អនុសេនីយ៍ទោ រ៉ុម សុខា អត្តលេខ៦៦៤០៤ មន្ត្រីឲ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី។ មូលហេតុបណ្តាលមកពី មន្ត្រីនគរបាលទាំង៣រូបខាងលើ អសកម្មក្នុងការងារ ៕