ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី​ជា សុផារ៉ា ជួបពិភាក្សាជាមួយអ្នកវិនិយោគល្បីៗនៅកម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់

សូមបញ្ជាក់ថា ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ​តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​អ្នក​វិនិយោគិន ជាពិសេស​វិស័យ​ឯកជន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ថា កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោ​ទភាព​បំផុត​

លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​ជ​កម្ម និង​សំណង់ បាន​ទទួលយក​សំណូមពរ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បាន​ឯកភាពគ្នា​ជាទី​មោទកភាព​បំផុត ព្រមទាំង​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​យ៉ាង​ជិតស្និទ្ធ និង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​ទុក្ខលំបាក​របស់​វិស័យ​ឯកជន និង​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង​នៅ​កម្ពុជា ដើម្បី​ភាព​រីកចម្រើន​ទាំង​ក្រុមហ៊ុន និង​ប្រទេសជាតិ​ផងដែរ​៕​