ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំទឹកប្រាក់កើនឡើងជាង ៦ពាន់លានដុល្លារអាមេរិក លើការវិនិយោគវិស័យសំណង់

 

ភ្នំពេញ៖  ការវិនិយោគលើវិស័យសំណង់ នៅកម្ពុជាមានតម្លៃសរុបប្រមាណជិត ៦ លានដុល្លារអាមេរិក នៅលើគម្រោងវិនិយោគថ្មីប្រមាណជាង ៣ ពាន់គម្រោង នៅលើផ្ទៃដីប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ ។

តាមរបាយការណ៍បង្ហាញដោយនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញឲ្យដឹងថា គម្រោងវិនិយោគលើវិស័យសំណង់ គិតត្រឹម ខែសីហា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេស មានចំនួនប្រមាណ ៣១៧៥ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះសរុប ៥៩៨៦ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ ។

ជុំវិញការអភិវឌ្ឍវិស័យសំណង់នេះ ក្នុងសំណើរសំុសាងសង់តាមប្រភេទនីមួយៗរួមមាន សំណង់សាធារណៈមានប្រមាណ ៥៦ គម្រោង ការប្រើប្រាស់ថវិការរាជរដ្ឋាភិបាលមាន ១៨ គម្រោណ ។​​ ថវិការវិស័យឯកជន ៣៦ គម្រោងការសាងសង់លំនៅឋាន និងភូមិគ្រឹះជាង ២ ពាន់គម្រោង​ សំណង់ឧស្សាហកម្ម ១៣៨ គម្រោង សំណង់ពាណិជ្ជកម្ម ១៧៦ គម្រោង សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមានចំនួន ១៨គម្រោងផងដែរ ។

ចំណែកពាក់ព័ន្ធផ្ទៃក្រឡា ដែលផ្តល់ការអនុម័តដោយមន្ទីរ មានចំនួន ជាង ១លាន ៧សែនមែ៉ត្រការ៉េ និងការផ្តល់ដោយក្រសួងមានចំនួនជាង ១០លានមែ៉ត្រការ៉េ ។

សូមបញ្ជាក់ថា តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ វិស័យសំណង់ត្រូវបានព្យាករថា នឹង បន្តកំណើនរឹងមាំក្នុងអត្រារង្វង់ ១៧,៥% នៅក្នុងឆ្នាំ២០១៩ និង ១៦,១% នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានការរំពឹងទុក នៃការកើនឡើង អគារលំនៅឋានដែលមានតម្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណិជ្ជកម្ម ជំនួសឲ្យកំណើនយឺត នៃសំណង់អគារលំនៅឋានដែលមានតម្លៃខ្ពស់ ៕