ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង់គ្លេសនឹងជួបវិបត្តិខ្វះស្បៀងអាហារនិងថ្នាំពេទ្យបើចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង

សមាជិកសភាចំនួន៩ រូបរបស់ចក្រភពអង់គ្លេសបានចេញផ្សាយរបាយការណមួយ ដែលបង្ហាញពីផលប៉ះពាល់នានាក្នុងចក្រភពមួយនេះ ក្រោយពីចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង (No deal Brexit)។

របាយការណ៍បានបង្ហាញថាផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលអង់ គ្លេសនឹងទទួលរងនៅពេលខាងមុខ គឺវិបត្តិខ្វះស្បៀងអាហារនិងថ្នាំពេទ្យ រួមទាំងបរិក្ខាពេទ្យផងដែរប្រសិនបើចក្រភពមួយនេះចាកចេញពីអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀងដែលនេះមិនរាប់បញ្ចូលទាំងវិបត្តិសន្តិសុខផង ។

របាយការណ៍ដដែលបានបញ្ជាក់ថា វិបត្តិធ្ងន់ធ្ងរនឹងកើតឡើងនៅអង់គ្លេស ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងគឺដោយសារការផ្គត់ផ្គង់ផ្នែកស្បៀងអាហារនិងថ្នាំពេទ្យ រវាងអឺរ៉ុប និងអង់គ្លេស នឹងត្រូវផ្អាកមួយរយៈដើម្បីរៀបចំឡើងវិញ ៕