ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងត្បូងវិនិយោគប្រាក់៨៨ពាន់លានវ៉ុនលើគម្រោងអភិវឌ្ឍន៍សព្វាវុធកម្ទេចយានដ្រូន

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះថា កូរ៉េខាងត្បូងបានបោះទុកជាទឹកប្រាក់ប្រមាណ៨៨ពាន់លានវ៉ុន ស្មើនឹង៧៤លានដុល្លារអាមេរិក ក្នុងការវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធសម្រាប់កម្ទេចយានដ្រូន ។

លោក Song Chang-soon មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលកម្មវិធីអភិវឌ្ឍន៍វិស័យការពារជាតិកូរ៉េខាងត្បូង ហៅកាត់ថា DAPA បាននិយាយថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធសម្រាប់កម្ទេចយានដ្រូន នឹងចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខ ។

លោក Song Chang-soon បានបន្ថែមថា ការបោះទុនទឹកប្រាក់វិនិយោគនេះ ត្រូវបានធ្វើឡើងខណៈដែលកូរ៉េខាងត្បូង មានការព្រួយបារម្ភពីកូរ៉េខាងជើង ដែលបានបញ្ជូនយានដ្រូនឈ្លបយកការណ៍ចូលទឹកដីកូរ៉េខាងត្បូង ដូចជាកាលពីឆ្នាំ២០១៧ជាដើម ៕