ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នករត់ការសូកប៉ាន់នៅតុលាក្រុងភ្នំពេញកំពុងខ្នះខ្នែងដើម្បីសុំដោះលែងជើងខ្លាំង២នាក់ ឲ្យរួចផុតពីការចោទប្រកាន់់

ភ្នំពេញ តាមប្រភពច្បាស់ការណ៍បង្ហើបឱ្យដឹងថា ជើងខ្លាំង២នាក់ខាងដើរអុកឡុកប្រជាពលរដ្ឋរកស៊ីមិនបាននោះ ហើយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ នៅពេលនេះកំពុងមានអ្នករត់ការខ្វាត់ខ្វែងឡើងចុះកាំជណ្ដើរតុលាការ ដើម្បីសុំឲ្យជនទុច្ចរិតទាំង២នាក់នេះរួចផុតពីដេកគុក។

ប្រភពបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នា២០១៨នេះ អ្នករត់ការសូកប៉ាន់មន្រី្តសាលាដំបូងរាជធានីភ្នំពេញ កំពុងខ្នះខ្នែងខ្លាំងណាស់ ដើម្បីទទួលបានលាភសក្ការៈខុសច្បាប់ ពីការស្នើសុំដោះលែងជនសង្ស័យទាំង២នាក់នេះ រួចផុតពីការវោទប្រកាន់របស់តុលាការ។

សូមបញ្ជាក់ថា​​​ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ដែលល្បីខាងដើរអុកឡុកប្រជាពលរដ្ឋ រួចបញ្ជូនទៅឲ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចចាត់ការដាក់គុក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ឆាំ ភា ភេទប្រុស មុខរបរយោធា និងឈ្មោះ កើត សីហា ភេទប្រុសអាយុ៣០ឆ្នាំ។

ជនសង្ស័យទាំង២នាក់នេះ ត្រូវប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពជាច្រើន បានបង្ហើបឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះកំពុងមានអ្នករត់ការយ៉ាងស្ទុះស្ទា ដើម្បីសុំដោះលែងជនសង្ស័យទាំង២នាក់នេះដើម្បីឲ្យពួកគេមានសេរីភាពវិញ ។ ប៉ុន្ដែទោះជាយ៉ាងណា គេសង្ឃឹមថា តុលាការនឹងចាត់ការជនកំហូចទៅតាមច្បាប់៕