ប្រជាពលរដ្ឋចំនួន ៦០ទៅ៧០នាក់បានលើកគ្នាទៅរំដោះយកគោយន្តនៅទីស្នាក់ការដែនជំរកសត្វព្រៃបឹងបែរកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហា។
គោយន្ត៣គ្រឿងជាវត្ថុាងបទល្មើសដឹកឈើរដែលកំលាំងមន្ត្រីឧទ្យាអនុរក្សចាប់រឹបអូសបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដឹកឈើរគ្មានច្បាប់អនុញ្ញាតចំនួន១៨ដើមស្មើ២.៧២១៦ម៉ែត្រគូបនិងរណាយន្ត២គ្រឿងនៅចំណុចអូរអញ្ចាញស្ថិតក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន។
លោកមាស ញឹម ប្រធានដែនជម្រកសត្វព្រៃ ព្រៃឡងបានឲ្យដឹងថា កម្លាំងរបស់លោកបានខិតខំទប់ទល់និងកម្លាំងប្រជាជនដ៏ច្រេីននេះដែរ តែពុំឈ្នះ ហេីយលោកក៍មិនអនុញ្ញាតិឲ្យមានការផ្ទុះអាវុធឡេីយ ទេីបប្រជាពលមានឱកាសរំដោះយកគោយន្តបានដោយសុវត្ថិភាព។
លោកមាស ញឹម បានបញ្ជាក់ថា ឥឡូវនេះយេីងកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តដេីម្បីចាត់ការមេខ្លោងនិងអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
លោករ៉ុន ធូន ជំទប់ទី២ឃំុធ្មា លោកបានឲ្យដឹងថា រយៈពេលកន្លងមកលោកបានណែនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងឃំុរបស់លោកបើខ្វះខាតឈើធ្វើផ្ទះសូមឲ្យបងប្អូនធ្វើលិខិតស្នើរសុំទៅខាងអាជ្ញាធពាក់ព័ន្ធតែពួកគាត់មិនព្រមធ្វើតាម។
លោកជំទប់ទី២ឃំុធ្មាបានបញ្ជាក់ដឹងថាៈ ចំពោះរឿងនេះលោកនិងចុះទៅសម្របសម្រួលជាមួយមន្ត្រីឧទ្យានមិនឲ្យប្តឹងបើសិនជាថ្ងៃក្រោយប្រជាពលរដ្ឋណាមិនគោរពតាមច្បាប់នោះទេលោកមិនទទួលខុសត្រូវឡើយ ។
ចំណែកលោកមាស ញឹមប្រធានដែនជម្រកសត្វព្រៃបឹងបែរព្រៃឡង់វិញបានបញ្ជាក់ថាៈ បើលោកមិនធ្វើទេនោះអង្កាសង្គមស៊ីវិលមួយចំនួនថាៈជំនាញរបស់លោកឃុបឃឹតគ្នាជាមួយជនល្មើស៕