ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីស្រាអែលអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលលើប្រទេសស៊ីរី

មន្ត្រីសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលប្រមាណជាង៣០គ្រាប់លើប្រទេសស៊ីរីនៅសប្តាហ៍នេះ ។

មន្ត្រីសន្តិសុខអ៊ីស្រាអែលដដែលបានបន្ថែមថាការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរី គឺសំដៅកំទេចទីជម្រកលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធនៅស៊ីរី ដែលគាំទ្រដោយអ៊ីរ៉ង់ និងពួកឧទ្ទាមហេស្បូឡា នៅប្រទេសលីបង់ ។

សូមបញ្ជាក់ជូនថា​ ការវាយប្រហារដោយមីស៊ីលពីអ៊ីស្រាអែលលើស៊ីរី គឺមិនត្រូវចំគោលដៅទេ ដោយសារតែប្រព័ន្ធខែលការពារមីស៊ីលរបស់ស៊ីរី ស្ទាក់ចាប់កំទេចចោលបាន ៕