កំពង់ធំ៖ សត្វអណ្តើក ចំនួន ២៨ក្បាល ស្មើនឹង១៧៩គីឡូក្រាម សត្វពស់៨២ក្បាល ស្មើនឹង ៤៥គីឡូក្រាម និងអន្សង៤ក្បាល ស្មើនឹង ៨គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង។
សត្វព្រៃចម្រុះជាង ២០០គីឡូក្រាមនេះ ដឹកតាមរថយន្តក្រុងរបស់ក្រុមហ៊ុនបូព៌ាអាស៊ី និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកបើកបរថយន្តដើម្បីយកទៅសួរ។
សត្វព្រៃទាំងនេះត្រូវបានលោកអ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំប្រគល់ជូនមន្ត្រីជលផល និងអង្គការ វ៉ាយអេត ដើម្បីយកទៅលែងក្នុងបឹងទន្លេសាប៕