ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ ។
ក្នុងជំនួបនេះ លោក អាបេ បានស្នើសុំលោក ត្រាំ កុំឲ្យយកពន្ធលើការនាំរថយន្តជប៉ុនចូលទីផ្សារអាមេរិកនៅពេលខាងមុខ ។ ប៉ុន្តែលោក ត្រាំ ទំនងជាមិនធ្វើតាមសំណើរបស់លោក អាបេ នោះទេ ដោយសារប្រធានាធិបតីអាមេរិករូបនេះ បានរៀបចំគម្រោងរួចជាស្រេចទៅហើយ ក្នុងការយកតម្លៃពន្ធនាំចូលរថយន្តពីជប៉ុន និងអឺរ៉ុប ក្នុងអត្រា២៥%ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។
សូមបញ្ជាក់ថា ជប៉ុនបាននាំចូលរថយន្តគ្រប់ប្រភេទទៅកាន់ទីផ្សារអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណជាង ៦៧.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ៕