ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែកញ្ញានេះថា ប្រមុខដឹកនាំកំពូលទីក្រុងហុងកុង លោកស្រី ការី ឡាំ (Carrie Lam) នឹងជួបចរចាជាមួយក្រុមបាតុករគាំទ្រប្រជាធិបតេយ្យប្រមាណជាង១៥០នាក់នៅសប្តាហ៍នេះ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅទីក្រុងនេះ ។
លោកស្រី ការី ឡាំ បានថ្លែងថា នាយប៉ូលីសក្រុងហុងកុង កំពុងស្ថិតក្រោមសម្ពាធដ៏តឹងតែង និងបានទទួលរងការចោទប្រកាន់ពីបទ វាយធ្វើបាបក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ ។
សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បុរសបាតុករម្នាក់ បានទទួលរងនូវការវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់កម្លាំងប៉ូលីស ក្នុងអំឡុងពេលនៃការបង្ក្រាបក្រុមបាតុករនៅទីក្រុងហុងកុង ៕