ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅចុងខែសីហានេះឆ្នាំ២០១៩​​ ​​កម្ពុជា​​នាំចេញអង្ករជាង34 ម៉ឺនតោន​ទៅកាន់ទីផ្សារអន្តរជាតិ

យោងតាម​​សហព័ន្ធស្រូវអង្ការកម្ពុជាបង្ហាញថា ​​គិតត្រឹមចុង ខែសីហា ឆ្នាំ 2019 បរិមាណនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺបានជាង 34ម៉ឺនតោន បើប្រៀបធៀប រយះពេលដូចគ្នាកាលពីឆ្នាំមុន​​​ គឺច្រើន ជាងបន្តិច បន្តួចទៅនឹងឆ្នាំ 2018។

ក្នុងស្ថានភាពគឺ ទីផ្សារប្រទេសចិន កើនជាង 50% ស្របពេលទីផ្សារអឺរ៉ុប ធ្លាក់ចុះ ប្រមាណជា 32% ហើយទីផ្សារក្នុងប្រទេសអាស៊ាន ជាពិសេស ម៉ាឡេស៊ី និង ប៊្រុយណេកើន ជាង 12% ប្រទេសទៀតមានតំបន់អាព្រិច អាមេរិច កា ណាដា អូស្ត្រាលី ជាដើមកើនជាង13%។

ការធ្លាក់ចុះនៃទីផ្សារសហគមន៌អ៊ឺរ៉ុប គឺបណ្តាលមកពីការចាប់អនុវត្តន៍ការយកពន្ធ ក្នុងមួយតោន 170 EURO  តាមវិធានការ រក្សារការពារ safeguard របស់អ៊ឺរ៉ុប មកលើ កម្ពុជានិងប្រទេសភូមា ដើម្បីជួយដល់ប្រជាកសិករ របស់ ប្រទេសអីតាលី។ តែអីដែលសហព័ន្ធស្រូវអង្ករកម្ពុជាកត់សំគាល់នោះគឺការធ្លាក់ចុះតែបរិមាណអង្ករ សគ្រាប់វែង តែប៉ុណ្ណោះ ហើយបរិមាណអង្ករក្រអូបមានការកើនឡើងហើយតំលៃបានខ្ពស់ជាងមុនបន្តិច។

សំរាប់រយះ ពេល 4ខែ ដល់ចុងឆ្នាំ 2019គឺការបញ្ជារទិញ ​មានសភាពល្អប្រសើរទាំងទីផ្សារប្រទេសចិន សហគមន៍ អ៊ឺរ៉ុប និង បណ្តារប្រទេសអាស៊ាន ។ សំរាប់ប្រទេសចិន ត្រូវបំពេញយ៉ាងតិច 8ម៉ឺនតោន រហូតដល់ចុងឆ្នាំ ហើយ ដើម ឆ្នាំ 2020 នឹងចាប់ផ្តើមអនុវត្តន៍ កិច្ចព្រមព្រៀងថ្មី លើបរិមាណ40ម៉ឺនតោនទៀត។

ស្ទើរគ្រប់ទីផ្សារទាំងអស់តំរូវការខ្ពស់លើអង្ករក្រអូប ​សូមបងប្អូន ពូម៉ីង ប្រជាកសិករ មេត្តាខឹតខំធ្វើយ៉ាងណាផលឹតស្រូវអោយមានគុណភាពភាព សុទ្ធខ្ពស់ការទុកដាក់អោយបានត្រឹមត្រូវហើយនឹងកាត់បន្ថយ ការប្រើប្រាស់ថ្នាំ ពុលកសិកម្មដែលហាមឃាត់។