ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីហ្សូ អាបេ បានថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញានេះ បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ។
លោក អាបេ ក៏បានជំរុញផលដែរដល់មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ អោយសម្រេចចិត្តប្រកបដោយប្រាជ្ញាលើបញ្ហាសន្តសុខនៅក្នុងតំបន់នេះ ដោយចៀសបង្កអរិភាពណាមួយ ដែលនាំអោយប៉ះពាល់ដល់ប្រទេសនេះនៅពេលខាងមុខ ។
សូមបញ្ជាក់ជូនថា លោក អាបេ ក៏បានជួបប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី ផងដែរ ខណៈដែលមេដឹកនាំទាំងពីរបានធ្វើដំណើរទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដូចគ្នា ៕