ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្លឹបពាណិជ្ជករកម្ពុជានៅតែមានសុទ្ធិដិ្ឋនិយមលើការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅកម្ពុជា

 

ភ្នំពេញ៖ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់«សារព័ត៌មានដេលីខ្មែរ»ថា ក្នុងនាមក្លឹបពាណិជ្ជករកម្ពុជា​សូមអំពាវនាវ ដល់ភ្នាក់ងារអចលនទ្រព្យ ម្ចាស់ក្រុមហ៊ុននិងអ្នកបម្រើសេវាកម្មផ្នែកអចលនទ្រព្យទាំងអស់ដើម្បី រួមគ្នាអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។

ការលើកឡើងរបស់អ្នកវិនិយោគវ័យក្មេងខាងលើនេះ ដោយមើលឃើញពីការហូរចូលពីក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ ដូចនេះយើងត្រូវមានជំនាញពិតប្រាកដនឹងបង្កើនសមត្ថភាពបន្ថែមទៀត។

លោកមានប្រសាសន៍ទៀតថា«តាមពិតគោលបំណងធំរបស់ក្លឹបពាណិជ្ជករកម្ពុជាយើងខ្ញុំគឺ  ពួកខ្ញុំធចង់រូមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយធ្វើយ៉ាងណាឲ្យអ្នករកស៊ីទទួលទានផ្នែកអចលនទ្រព្យស្រុកយើង យល់ដឹងពីច្បាប់និងជំនាញវិជ្ជាជីវៈឲ្យបានស៊ីជម្រៅបន្ថែមទៀត»។

លោក ភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា គោលើដៅធំរបស់ក្លឹបពាណិជ្ជករគឺ ដោយសារតែគោលនយោបាយល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តីតែម្តង ដោយសារតែភាពវៃឆ្លាតរបស់សម្តេច ទើបជំរុញឲ្យមានលំហូរវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

សូមបញ្ជាក់​ថា ក្លឹបពាណិជ្ជកម្មកម្ពុជាបានបង្កើតឡើងរយៈពេលជិត២ឆ្នាំហើយ ដែលមានគោលដៅ នឹងចក្ខុវិស័យជួយប្រទេសកម្ពុជា តាមរយៈការប្រមូលផ្តុំម្ចាស់អាជីវកម្ម ជាពិសេសជួយរកទីផ្សារឲ្យផលិតផលខ្មែរដែលគ្មានទីផ្សារ។

ក្រៅពីនេះស្វែងរកបច្ចេកវិទ្យាថ្មីៗពីប្រទេសចិន និងទាក់ទាញវិនិយោគចិនមកវិនិយោគផ្នែកអចលនទ្រព្យផងដែរ ហើយកន្លងទៅថ្មីៗនេះក្លឹបពាណិជ្ជករកម្ពុជាបានរៀបចំការបណ្តុះបណ្តាលជាច្រើនដល់អ្នកជំនាញនិងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត ៕