អ្នកជំនួញនិងសហគ្រឹនវ័យក្មេងជាច្រើនរូបដែលទទួលបានជោគជ័យក្នុងមុខរបរបានធ្វើបទបង្ហាញនិងផ្តល់បទពិសោធដល់យុវជនជំនាន់ក្រោយឬដល់អ្នកចង់ក្លាយជាអ្នកដឹកនាំ នៅតាមសហគ្រាសនីមួយៗ ។
ថ្លែងនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៨នេះ លោកហួត ជា អគ្គនាយកក្រុមហ៊ុនហួត ជា បានថ្លែងថា ឧបសគ្គចម្បងរបស់មនុស្សយើងគឺ លុយ។
ភាពជោគជ័យក្នុងការងារយើងត្រូវសម្រេចចិត្តថា ការងារណាដែលត្រូវធ្វើ ពេញចិត្តអ្វីដែលយើងចង់បានមិនត្រូវអស់សង្ឃឹម មិនចុះចាញ់ ឆ្លាតវៃ ចេះឆ្នៃប្រឌិត សួរនាំ និងត្រូវរៀនបន្ថែមទៀត ។
លោកបន្ថែមថា ភាពក្លាចជាមេរោកមួយធ្វើឲ្យភាពជោគជ័យរបស់យើង មិនបាន សម្រេចទៅតាមអ្វីដែលយើងចង់បាន ។
លោកភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ចកម្មកម្ពុជា បានថ្លែងនៅចំពោះមុខ សិក្ខាកាមជាង២០០នាក់អំពីបទពិសោធ និងយុទ្ធសាស្រ្តនៃភាពជោគជ័យក្នុង មុខរបរ ។
លោកបានបញ្ជាក់ថា ធ្វើការងារអ្វីមួយយើងត្រូវជំនះរាល់ឧបសគ្គនៃ ជីវិត យើងត្រូវស្វែងយល់ពីរៀមច្បង ឬអ្នកជំនួញធំៗដែលការងាររបស់គេទទួលបាន ជោគជ័យ មិនតែប៉ុណ្ណោះយើងត្រូវរៀននិងស្វែងយល់បន្ថែមទៀតពីយុទ្ធសាស្រ្ត ចំណុចខ្លាំង និងបទពិសោធរបស់គេ៕