ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​យកឈ្មោះថ្នាក់ដឹកនាំក្នុងខេត្តក្រចេះដើរ​យកលុយពីឡានដឹកឈើត្រូវបានចៅក្រមសាលាដំបូងខេត្តក្រចេះ ​​ស​ម្រេចឃុំខ្លួនដាក់ពន្ធនាគារ

(​ក្រចេះ)​ លោក​អេ​ង​ ចំនាប់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះសម្រចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ឋនាគារនា រសៀលថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ ពីបទ (​ឆបោក​)​ បន្ទាប់​ពី​ជន​នេះ​បាន​យកឈ្មោះ​ ថ្នាក់ដឹកនាំ​ក្នុង​ខេត្តក្រចេះ​ជា​ច្រើន​នាក់​ ដើរ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ​។​

​ជនជាប់ចោទឈ្មោះ ព្រហ្ម​ ណី​រដ្ឋ​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​ សហការណ៍ជាមួយលោកជា សុភ​ក្រ័​ ព្រះរាជអាជ្ញា​រង​អមសាលាដំបូង​ខេត្ត​ ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៨​ខែធ្នូ​ នៅ​ក្នុង​ក្រុង​ក្រចេះ​ ក្រោយ​ពី​ជន​នេះ​យកឈ្មោះថ្នាក់ដឹកនាំក្នុងខេត្ ទៅ​គំរាមកំហែង​យក​លុយ​ពី​អ្នក​រកស៊ី​ដឹកឈើ​។​

​ លោក​ជា​ សុ​ភ័​ក្រ​ បានឱ្យ​ដឹង​ថា​ ជន​ម្នាក់​នេះ​ គឺ​បាន​ធ្វើ​សកម្មភាព​ ជិះ​រថយន្ត​របស់​ខ្លួន​ដើរ​យក លុយពីរថយន្តដឹកឈើអស់រយៈពេលជាង១ខែមកហើយ។ មិនតែប៉ុណ្ណោះចេញមុខរត់ការរថយន្តដឹកឈើរឱ្យក្រុមឈ្មួញមួយចំនួន​ទៀត ដោយយកឈ្មោះ មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់​ ទៅ​បោក​បញ្ឆោត​យក​លុយ​ពី​រថយន្ត​ដឹកឈើ​ទាំងនោះ​ ។​

​លោលោកលោកបញ្ជាក់ថា ក្រោយពីបានសាកសួរនិងពិនិត្យសំណុំរឿងរួចមក តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទឆបោក ។  រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរឲចេញដីការឃុំខ្លួន ដាក់ ពន្ឋនាគារជាបណ្តោះនៅរសៀលថ្ងៃទី៣០ខែធ្នូនេះ៕