គណរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលជប៉ុន បានអនុម័តបង្កើនថវិការហូតដល់២៤៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ លើវិស័យការពារជាតិ ចំនួនថវិកា២៤៣ពាន់លានដុល្លារក្នុងមួយឆ្នាំនេះ នឹងប្រើប្រាស់រយៈ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩រហូតដល់២០២៤ ។
គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០១៧រហូតដល់ពេលបច្ចុប្បន្ន គឺក្នុងរដ្ឋការរបស់លោកដីណសល់ ត្រាំ ជាប្រធានាធិបតីអាមេរិក ជប៉ុនហាក់ដូចជាព្រួយបារម្ភខ្លាំងលើវិស័យការពារជាតិរបស់ខ្លួន ដោយខ្លាចអាមេរិកដោះដៃចេញពីជប៉ុន ។
សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៨នេះ ជប៉ុនបានដាក់អោយប្រើប្រាស់នូវនាវាដឹកយន្តហោះចម្បាំងថ្មីមួយគ្រឿង ដែលត្រូវបានធ្វើទំនើបកម្មចេញពីនាវាដឹកឧទ្ធម្ភាគចក្រពិឃាត កាលពីសម័យសង្គ្រាមលោកលើកទីពីរ ៕