បើតាមការចុះផ្សាយរបស់ Reuters បាមឲ្យដឹងថា ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកធំបំផុតរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោល App store របស់ខ្លួននៅទីក្រុង ហុងកុង កាលពីថ្ងៃពុធ ទី០៩ ខែតុលានេះ ដើម្បីកុំឲ្យក្រុមបាតុករប្រើប្រាស់ប្រព័ន្ធនេះដើម្បីតាមដានពីសកម្មភាពរបស់ប៉ូលីស ។
អ្នកនាំពាក្យក្រុមហ៊ុន Apple Inc បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនសម្រេចលុបចោល App store របស់ខ្លួន គឺដោយសារក្រុមបាតុករបានប្រើប្រាស់ប្រព័ន្ធដើម្បីតាមដានពីសកម្មភាពរបស់ប៉ូលីស ដោយបំពានច្បាស់ប៉ូលីសទីក្រុងហុងកុង ។
សេចក្តីសម្រេចក្នុងការលុបចោល App store ត្រូវបានធ្វើឡើងក្រោយពីការិយាល័យសន្តិសុខព័ត៌មានវិទ្យា និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅហុងកុង (Hong Kong Cybersecurity and Technology Crime Bureau) បានលើកឡើងថា App store របស់ក្រុមហ៊ុន Apple Inc បានបង្ហាញគ្រប់យ៉ាងពីប៉ូលីសដល់ក្រុមបាតុករ ដែលជាការរំលោភច្បាប់ ៕