ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ទាត់ចោលសំណើរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យពិនិត្យសុខភាពបេក្ខជន ដែលប្រឡងក្របខណ្ឌរដ្ឋ។
សម្តេចតេជោ បានប្រកាសបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ បៀលប្រាយ ជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មិនចាំបាច់ទេ ក្នុងការត្រួតពិនិត្យសុខភាពរបស់បេក្ខជន ប្រឡងក្របខណ្ឌរដ្ឋ។ តែសម្តេច សូមផ្តាំទៅក្រសួងសុខាភិបាលវិញថា ជំងឺគួរឲ្យខ្លាច គឺជំងឺពុករលួយទេ មិនមែនផ្នែកសុខភាពឡើយ។
តម្រូវឲ្យត្រួតពិនិត្យសុខភាពនេះ គ្រាន់តែជាការបើកកន្លែងសម្រាប់រកលុយប៉ុណ្ណោះ។ ដូច្នេះសម្តេចមិនគាំទ្រឲ្យមានការត្រួតពិនិត្យសុខភាព លើបេក្ខជន មុននឹងប្រឡង ឬក៏ប្រឡងជាប់ក្របខណ្ឌនោះទេ៕