ប្រមុខថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មមកពីប្រទេសចំនួន១១ មានប្រទេសជប៉ុន កាណាដា ម៉ិកស៊ិក និងអូស្ត្រាលីជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយមិនមានអាមេរិកចូលរួម ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺត្រូវបានធ្វើរវាងប្រទេសដែលជាដៃគូរពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP ដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញ ។
សូមបញ្ជាក់ថា ប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួន បានងាកចេញពីអាមេរិកជាបណ្តើរៗហើយ ជាពិសេសលើផ្នែកពាណិជ្ជកម្ម ៕