កញ្ញា ធី សុវណ្ណថាបានលើកយកភស្តុតាងបីចំណុចបានសរសេរថា«ខ្ញុំមានភស្តុតាង៣ចំនុចបញ្ជាក់ថា«នាងកាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ»។
សកម្មជនហ្វេសប៊ុកល្បីល្បាញខាងលើនិយាយថា«១នាងថាប្តីខ្ញុំថតរូបជាមួយនាងនៅថៃ៥ឆ្នាំមុនកាល៥ឆ្នាំមុនលិខិតឆ្លងដែនប្តីខ្ញុំគ្មានចេញចូលប្រទេសថៃទេរាល់ការចេញចូលក្រៅប្រទេសខ្ញុំនិងប្តីខ្ញុំតែងទៅជាមួយគ្នាលិខិតឆ្លងដែនយើងទាំងពីរ មានថ្ងៃចេញចូលដូចគ្នា។ តើនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ»?
ចំណុចទី២ នាងឈ្មោះ អេង ចរិយា កើតឆ្នាំ១៩៩៧បច្ចុប្បន្ននាងមានអាយុ ២២ឆ្នាំ តើ១០ឆ្នាំមុន តើនាងមានអាយុប៉ុន្មាន?តើនាងហានបង្ហាញអត្តសញ្ញាណប័ណ្ណទេ?
ទី៣នាងថារស់នៅជាមួយប្តីខ្ញុំ១០ឆ្នាំតើនាងមានដែលផូសរូបជាមួយប្តីខ្ញុំលើFacebookទេនាងមានសំលេងvoiceនិយាយឆ្លើយឆ្លងទេ?នាងមានរូបថតក្នុងទូរស័ព្ទទេ?ខ្ញុំរងចាំមើលនាងធ្វើសន្និសីទកាសែត ថ្ងៃនេះនាងនឹងមានទោស ករណីបង្កើតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ។ «ករណីផ្សាយព័ត៌មានក្លែងក្លាយ»។
ក្រោយពេលលោកហេង ឡុងបានបង្ហាញមុខនារីឈ្មោះចរិយានិងបានសម្ភាសន៍នាងជាង១៤នាទីដែលកញ្ញាចរិយាបានព្យាយាមបង្ហាញភស្តុតាងជារូបថតពីរបីសន្លឹកចោទបានបរិហាកេរ្តិ៍ថាលោកផែ សុវណ្ណរិទ្ធគឺជាអតីតប្តីកំណាន់របស់ខ្លួនដែលធ្លាប់រួមរស់ជាមួយគ្នាស្គាល់ចិត្តស្គាល់ថ្មើម ស្គាល់បេះដូងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ទាក់ទងទៅនឹងការលើកឡើងនូវភស្តុតាងបីចំណុចរបស់អ្នកនាងធីសុវណ្ណថាខាងលើនេះនៅមិនទាន់មានការឆ្លើយតបនោះទេ។នៅលើទំព័រហ្វេសប៊ុករបស់លោកហេង ឡុងបានសរសេរយ៉ាងដូច្នេះថា«បើខ្ញុំមានរឿងអ្វីយកបាយឱ្យខ្ញុំហូបផងមិត្តៗដែលស្គាល់ខ្ញុំធ្វើបុណ្យបានបាប» ៕