ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ង់ចាប់ផ្តើមសកម្មភាពផលិតអាវុធនុយក្លេអ៊ែរចាប់ពីថ្ងៃពុធស្អែកនេះទៅ

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាសយថា លោក ហាសាន រ៉ូហានី ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះពីចាក់បញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន សិនទ្រីហ៊្វ្យូច (Centrifuges) នៅថ្ងៃពុធស្អែក ក្នុងសកម្មភាពផលិតអាវុធក្លេអ៊ែរដោយចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូក្នុងកម្រិតខ្ពស់ ។

ទង្វើដែលអ៊ីរ៉ង់កំពុងធ្វើ គឺបំពានទាំងស្រុងទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសមហាអំណាចពិភពលោក ៥+១ កាលពីឆ្នាំ២០១៥កន្លងទៅ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស រួមទាំងប្រទេសអាល្លឺម៉ង់ ។

លោក ហាសាន រ៉ូហានី បាននិយាយថា អ៊ីរ៉ង់នឹងការបន្ថយការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ក្នុងចំណុចខ្លះ ក្រោយពីសហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះបានដកខ្លួនចេញ ៕