ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល”ស្នាមញញឹមរបស់ប្រជាពលរដ្ឋគឺជាសេចក្តីសុខផ្លូវចិត្តរបស់សម្តេចតេជោ”

លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្នាមញញឹមរបស់ប្រជាពលរដ្ឋគឺជាសេចក្តីសុខផ្លូវចិត្តរបស់សម្តេចគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកមានប្រសាសន៍ថា គ្មានឱកាសណាល្អលើសនេះទៀតទេ ។ អ្វីដែលយើងកំពុងមាននាបច្ចុប្បន្នកាលនេះ យើងត្រូវនាំគ្នាថែរក្សាអោយបានគង់វង្សនិងបន្តជួយរុញច្រានអោយកាន់តែបោះជំហ៊ានលឿនទៅមុខទៀតប្រកបដោយចីរភាពនិងមោទកភាពបំផុត ។

លោកថា”យើង មិនត្រូវការលឺពាក្យ« រំដោះប្រទេសដើម្បីរៀបចំឡើងវិញ »ទៀតទេ ពីព្រោះពាក្យនេះលន់ ណុលនិងប៉ុលពតក៏គេធ្លាប់ប្រើហើយដែរ។ដោយសារតែការពាក្យនេះហើយបានជាប្រ ទេសជាតិហិនហោចធ្លាក់ដល់លេខសូន្យ”។

ទីប្រឹក្សាសម្តេចបានរំលឹកថា ការរៀបចំប្រទេសជាតិឡើងវិញគឺបានចាប់ផ្តើមតាងឆ្នាំ១៩៧៩ មកក្រោយផ្តួលរំលំរបបប៉ុលពតមកដល់ពេលនេះគឺទទលបានផ្លែផ្កាដែលយើងកំពុងប្រាស្រ័យនេះហើយ ។

លើសពីនេះលោកពន្យល់ថា អ្វីដែលយើងនឹងទទួលបានបន្តទៀតពីការដឹកនាំរបស់រាជរដ្ឋាភិ បាលបច្ចុប្បន្នការរីកចំរើនគ្រប់វិស័យស្របតមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដែលបានដាក់ចេញរៀងរាល់៤ឆ្នាំម្តងដោយទៀងទាត់ ។